World Habitat Day 2017

(English translation below)

នៅឆ្នាំ ១៩៨៥ អង្គការសហប្រជាជាតិបានកំណត់យក ថ្ងៃច័ន្ទ ដំបូងនៃខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាលំនៅឋានពិភពលោក។ គំនិតនេះគឺដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពនៃទីប្រជុំជន និងទីក្រុងរបស់យើង និងសិទ្ធិជាមូលដ្ឋានរបស់យើងទាំងអស់គ្នាដើម្បីមានជម្រកសមរម្យ។​ វាក៏មានគោលបំណងផងដែរដើម្បីរំលឹកដល់ពិភពលោកទាំងមូលអំពីការទទួលខុសត្រូវរបស់ខ្លួនចំពោះអនាគតនៃទីជម្រករបស់មនុស្សជាតិ។

ប្រធានបទនៃទិវាលំនៅឋានពិភពលោក ឆ្នាំ ២០១៧នេះគឺ “គោលនយោបាយលំនៅឋាន៖ លំនៅឋានសមរម្យ”

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ធ្វើការជាដៃគូជាមួយ អគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយលំនៅឋានជាតិកម្ពុជា។

ខាងក្រោមនេះជាសំណួរចម្លើយ ដើម្បីបង្កើនការយល់ដឹងអំពីគោលនយោបាយលំនៅឋានជាតិ៖

១. តើគោលនយោបាយលំនៅដ្ឋានជាតិ (NHP) ជាអ្វី?

គោលនយោបាយលំនៅដ្ឋានជាតិ (NHP) គឺជាការឆ្លើយតប របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ការចាប់ផ្តើមរកដំណោះស្រាយ ទៅនឹងបញ្ហាប្រឈមផ្នែកលំនៅដ្ឋាននៅកម្ពុជា។ គោលនយោបាយនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០១៤ កន្លងមកនេះ។

២. តើអ្វីទៅជាទស្សនៈវិស័យរបស់ NHP?

ទស្សនៈវិស័យ នៃគោលនយោបាយលំនៅដ្ឋានជាតិ គឺដើម្បីជម្រុញ ឱ្យប្រជាជននៅទូទាំងប្រទេសអាចមានលទ្ធភាពមានលំនៅដ្ឋានដើម្បីរស់នៅសម្យរម្យ ជាមួយសុខុមាលភាព, សន្តិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេស គឺគ្រួសារ ដែលមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាក្រុមងាយរងគ្រោះ។

៣. តើគោលដៅរបស់ NHP មានអ្វីខ្លះ?

គោលនយោបាយលំនៅដ្ឋានជាតិ មានគោលដៅផ្តល់ភាពជាអ្នកដឹកនាំ និងការណែនាំ ដើម្បីវិស័យលំនៅដ្ឋានដែលអោយកាន់តែរីកចម្រើន។  គោលបំណងសំខាន់ៗចំនួន បួនរួមមាន៖

​ក) ដើម្បីផ្តល់អោយប្រជាជន ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម និងក្រុមងាយរងគ្រោះ នូវលទ្ធភាពមានលំនៅដ្ឋានរស់នៅសមរម្យ ឬធ្វើឱ្យលំនៅដ្ឋានមានភាពកាន់តែប្រសើរឡើង ដើម្បីធានាបាននូវការមានលំនៅដ្ឋានគ្រប់គ្រាន់

ខ) ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងទីក្រុង ទីប្រជុំជន និងទីជនបទ

គ) ដើម្បីផ្តល់នូវដំណោះស្រាយចំពោះគ្រួសារដែលកំពុងរស់នៅ បណ្តោះអាសន្នក្នុងកន្លែងដែលគ្មានសណ្ដាប់ធ្នាប់ ឲ្យមានលទ្ធភាពទទួលបានលំនៅដ្ឋានមានសុវត្ថិភាព និងផាសុខភាព និងជីវភាពសមស្រប

ឃ) ដើម្បីលើកទឹកចិត្តដល់ការសហការជាមួយដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជនក្នុងការបង្កើតកម្មវិធីលំនៅដ្ឋានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

៤.  ហេតុអ្វីបានជាយើងត្រូវការ NHP?

ដោយសារតែមូលហេតុ បញ្ហាប្រឈមនៃលំនៅដ្ឋាននៅកម្ពុជា។ ចំនួនប្រជាជននៃព្រះរាជាណាចក្រកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ហើយនឹងកើនឡើងពីជិត ១៦ លាននាក់នៅក្នុងឆ្នាំ ២០១៧។ ចំនួននេះនឹងបន្តកើនឡើងដល់ជាង ១៨ លាននាក់នៅឆ្នាំ ២០៣០។ ចំនួនប្រជាជនបន្ថែមនេះ នឹងត្រូវការលំនៅដ្ឋានមានគុណភាពល្អដែលមានតំលៃសមរម្យ ដល់ផ្នែកផ្សេងគ្នានៃសង្គម។ចលនាកើនឡើងនៃអត្រាប្រជាជននេះផងដែរ បានចូលរួមធ្វើឲ្យមានការកើនឡើង នូវកង្វះខាតលំនៅដ្ឋាន និងសំណង់អនាធិបតេយ្យ ជាមួយនឹងការប៉ាន់ប្រមាណ ថាមានរហូតដល់ ចន្លោះ ១៤៧,០០០ ទៅ ២៧៩,០០០ខ្នង ត្រឹមតែនៅក្នុងតំបន់ទីក្រុងរណបមួយ ដែលអាចត្រូវបានចាត់ទុកថាជាតំបន់សំណង់មិនរៀបរយ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលទទួលស្គាល់ដោយអន្តរជាតិសម្រាប់លំនៅដ្ឋាន។

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) បានប៉ាន់ប្រមាណថាលំនៅដ្ឋាន ១.១ លានខ្នងទៀត នឹងត្រូវបានត្រូវការដោយប្រជាពលរដ្ឋនៅក្នុងឆ្នាំ ២០៣០ ហើយនេះនឹងក្លាយជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា។

៥. តើគោលនយោបាយលំនៅដ្ឋានជាតិនឹងធ្វើការតាមរបៀបណា?

គោលនយោបាយលំនៅដ្ឋានជាតិបានបង្កើត អោយមាននូវអគ្គនាយកដ្ឋានលំនៅដ្ឋាន ដែលស្ថិននៅក្នុងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួលដល់អ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងធ្វើការបង្កើតយុទ្ធសាស្រ្ត គោលនយោបាយ និងគោលការណ៍ណែនាំ ដើម្បីជំរុញនិងធានាបាននូវសិទ្ធិលំនៅ សម្រាប់មនុស្សគ្រប់រូប។

គោលនយោបាយលំនៅដ្ឋានជាតិសង្ឃឹមថានឹងអាចលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋបាលក្រោមជាតិ ដើម្បីធ្វើការកំណត់ទីតាំង និងអាទិភាពលំនៅដ្ឋានសម្រាប់ជនក្រីក្រតាមរយៈ សកម្មភាពផ្សេងៗ រួមមានការអភវឌ្ឍន៏ឱ្យកាន់តែប្រសើរឡើងទៅលើទីតាំងរស់នៅ និងការជួល

ដើម្បីជួយសម្រួល និងគាំទ្រទៅដល់គ្រួសារ និងសហគមន៍ ដើម្បីឈានទៅដល់កម្រិតដែលមានលំនៅដ្ឋានរស់នៅសមរម្យ។

In 1985 the United Nations designated the first Monday of October every year as World Habitat Day. The idea is to reflect on the state of our towns and cities and the basic right of all to adequate shelter. It is also intended to remind the world of its collective responsibility for the future of the human habitat.

The theme for 2017 is “Housing Policies: Affordable Homes.

Habitat for Humanity Cambodia works in partnership with the General Department of Housing of Ministry of Land Management Urban Planning and Construction in supporting the implementation of the Cambodia National​Housing Policy.

In order to raise increased awareness on the National Housing Policy, Frequently Asked Questions (FAQ) is provided below.

  1. What is National Housing Policy (NHP)?

The National Housing Policy (NHP) is the Royal Government of the Kingdom of Cambodia (RGC) responses to begin to address this housing challenge. It was developed over several years and adopted by RGC in 2014.

  1. What is the vision of NHP?

The vision of the NHP is to “enable people throughout the country to have access to adequate housing to reside with welfare, peace and dignity, especially low and medium income households and vulnerable groups”.

  1. What are the goals of NHP?

The National Housing Policy’s intention is to provide leadership and guidance to the emerging housing sector and has four goals:

  1. To provide people, especially low and medium income households and vulnerable groups with access to decent housing or improved housing to ensure the right to adequate housing.
  2. To promote municipal, urban and rural development
  3. To provide resolution to households that are living temporarily in disorganized structures to have access to adequate, safe and comfortable housing and​livelihood;
  4. To encourage collaboration with development partners, civil society, charities and the private sector to establish national and sub-national housing programs.

4. Why do we need NHP?

It is because of the Cambodia’s Housing Challenge. The Cambodian population of is growing rapidly, and will rise from nearly 16 million people in 2017, to over 18 million people by 2030. This additional population will need good quality homes that are affordable to different sections of society. This population movements has also contributed to an increase in deficient and slum housing with it estimated that between 147,000 and 279,000 housing units in urban areas (alone) could be considered slum housing based on internationally accepted criteria for adequate housing. The Ministry of Land Management Urban Planning and Construction (MLMUPC) estimates that an additional 1.1 million housing units will be needed by 2030, and this will be a challenge.

  1. How is the NHP supposed to work?

The National Housing Policy establishes a broad mandated General Department of Housing within the MLMUPC to coordinate actors and stakeholders as well as develop strategies, policies regulations and guidelines to advance and ensure the rights to adequate housing for all. It hopes to encourage and support sub-national administrations to identify locations and prioritise housing for the poor through a range of actions including upgrading and leasing to assist and support households and communities to move up the housing ladder.