ការដាក់សម្ភោធឲ្យប្រើប្រាស់នៃអត្ថបទស្រាវជ្រាវថ្មីស្តីពីលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារមានប្រាក់ចំណូលទាប

អង្គការលំនៅឋានកម្ពុជា បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានលំនៅឋាន ក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សិក្ខាសាលានេះមានគោលបំណងបង្ហាញការរកឃើញនៃរបាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា “ទិដ្ឋភាពទូទៅនៃលំនៅដ្ឋាននៅទីក្រុងសម្រាប់គ្រួសារដែលមានចំណូលទាបនៅកម្ពុជា”។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព H.E. លោកជំទាវ ទេព បូរិន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយលោកស្រី Enid Madarcos នាយករងទទួលបន្ទុកទីក្រុង ដីធ្លី និងគោលនយោបាយ នៃអង្គការលំនោឋានមនុស្សជាតិអន្តរជាតិ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក សួន សុភាព នាយកបណ្តោះអាសន្នជាតិនៃអង្គការលំនោឋានមនុស្សជាតិកម្ពុជា។

សិក្ខាកាមប្រមាណ៩៥នាក់បានចូលរួមសិក្ខាសាលានេះ រួមមានតំណាងមកពីរដ្ឋាភិបាលជាតិ និងថ្នាក់ក្រោមជាតិនៅទូទាំង២៥រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ពហុភាគី និងទ្វេភាគី អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រុមហ៊ុនវិស័យឯកជន។

Share on:
ទាក់ទងមកយើង

ផ្សារភ្ជាប់ជាមួយព័ត៌មានថ្មីៗ សកម្មភាព និងរឿងរ៉ាវថ្មីៗរបស់យើងពី

តំណសំខាន់ៗ
ធនធានផ្សេងៗ
សូមស្វាគមន៍ចំពោះមតិកែលម្អ
រក្សាសិទ្ធិដោយ © ២០២៥, អង្គការលំនៅឋានកម្ពុជា។