ដំណើរជីវិតនៃការផ្លាស់ប្តូរ

ជីវិតរបស់បងស្រី ហេង បានផ្លាស់ប្តូរ បន្ទាប់ពីទទួលបានគេហដ្ឋានថ្មី សាងសង់ដោយអង្គការលំនៅឋានមនុស្សជាតិ កម្ពុជា ក្រោមគម្រោង កសាងភាពធន់ និងលើកកម្ពស់សហគមន៍ (Building Resilient and Empowered Community) នៅខេត្តបាត់ដំបង។ កាលពីមុន បងស្រី និងគ្រួសារ ដែលមានសមាជិកប្រាំនាក់ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមសង់ផ្ទាល់នឹងដី និងមិនមានបង្គន់អនាម័យត្រឹមត្រូវ។ ឥឡូវនេះ ពួកគេរីករាយនឹងផ្ទះដែលសង់ខ្ពស់ពីដី រឹងមាំ មានវ៉េរង់ដា និងទីធ្លាក្រោមផ្ទះសម្រាប់កូនៗរបស់គាត់រត់លេង។ បងស្រីនិយាយថាគាត់ស្រឡាញ់ផ្ទះថ្មីនេះណាស់ ទើបគាត់សម្រេចចិត្ត ដាំផ្កាលម្អចម្រុះពណ៌ជុំវិញផ្ទះ ព្រមទាំងដំណាំពោត ដើម្បីរកប្រាក់ចំណូលបន្ថែម។ បងស្រីហេងក៏បានរៀបរាប់បន្ថែមថា «ផ្ទះនេះស្អាតគ្រប់ច្រកមានទ្វារ មានបង្អួច ដូច្នេះខ្ញុំអាចចាក់សោរបាន។ ពីមុន ផ្ទះខ្ញុំគ្មានទ្វារសម្រាប់ចាក់សោរទេ ចង់ទុករបស់មានតម្លៃក្នុងផ្ទះ ក៏មិនបាន ប៉ុន្តែឥឡូវនេះ ខ្ញុំមានអារម្មណ៍សុវត្ថិភាព ទោះបីជាប្តីខ្ញុំទៅរកត្រីពេលយប់ ហើយខ្ញុំនៅជាមួយកូនតូចក៏ដោយ»។

Share on:
ទាក់ទងមកយើង

ផ្សារភ្ជាប់ជាមួយព័ត៌មានថ្មីៗ សកម្មភាព និងរឿងរ៉ាវថ្មីៗរបស់យើងពី

តំណសំខាន់ៗ
ធនធានផ្សេងៗ
សូមស្វាគមន៍ចំពោះមតិកែលម្អ
រក្សាសិទ្ធិដោយ © ២០២៥, អង្គការលំនៅឋានកម្ពុជា។