កាលពីថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2024 អង្គការលំនៅឋានកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅស្រុកអង្គរធំ បានដាក់ឱ្យដំណើរការនូវគម្រោងកសាងវិធីសាស្រ្តរួមបញ្ចូលយេនឌ័រ ទៅកាន់ទីជម្រក និងអគារធន់។ សិក្ខាសាលាមួយត្រូវបានធ្វើឡើងដោយមានតំណាងមកពីភូមិចំនួនប្រាំក្នុងឃុំជប់តាត្រាវ ព្រមទាំងមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន និងអង្គការដៃគូនានា។ ព្រឹត្តិការណ៍នេះមានគោលបំណងជូនដំណឹងដល់ភាគីពាក់ព័ន្ធអំពីគោលដៅរបស់គម្រោង និងលើកទឹកចិត្តដល់ការចូលរួមរបស់ពួកគេ ទន្ទឹមនឹងនោះក៏ប្រមូលផ្តុំធាតុចូលដើម្បីកែលម្អវិធីសាស្រ្តរបស់គម្រោងផងដែរ។ អ្នកចូលរួមបានធ្វើការរួមគ្នាដើម្បីកំណត់នូវអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងបង្កើតផែនការសកម្មភាពសម្រាប់ការអនុវត្តប្រកបដោយជោគជ័យ។