Ri Yen Family (Love) A Love That Grows Stronger with a New Home

ក្នុងឱកាស ទិវានៃក្តីស្រលាញ់នេះ យើងងាកមកជួបជាមួយបងប្រុស កេត សួរ និង បងស្រី រី យ៉ិន រស់នៅក្នុងខេត្តសៀមរាប ដែលបានឆ្លងកាត់ឧបសគ្គលំបាកជាច្រើនក្នុងជីវិត បន្ទាប់ពីបាត់បង់ផ្ទះរបស់ពួកគាត់ដោយសារខ្យល់កន្រ្តាក់កាលពីឆ្នាំ២០២៤។ ដោយគ្មានកន្លែងស្នាក់នៅសមរម្យ គ្រួសាររបស់បងប្រុស សួរ និង បងស្រី យ៉ិន ព្រមទាំងកូន៣នាក់ទៀត ត្រូវបង្ខំចិត្ត សុំជ្រកកោនជា បណ្តោះអាសន្ននៅផ្ទះសាច់ញាតិអស់រយៈពេលជាងមួយឆ្នាំ។
ក្រោយមកនៅខែកញ្ញា ឆ្នាំ២០២៤ ជីវិតគ្រួសាររបស់ពួកគាត់ក៏បានផ្លាស់ប្តូរ បន្ទាប់ពីទទួលបានផ្ទះថ្មីដ៏រឹងមាំមួយ ពីអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដែលបានសង់ដោយអ្នកស្ម័គ្រចិត្តអន្តរជាតិមួយក្រុមមកពីប្រទេសជប៉ុន។ ឥឡូវនេះ ពួកគាត់អស់ក្តីបារម្ភខ្លាចទឹកភ្លៀងដែលហូរតាមដំបូលធ្លុះធ្លាយ ឬបារម្មខ្លាចរលំផ្ទះដូចពីមុនទៀតហើយ។ កូនៗរបស់គាត់មានកន្លែងលេង និងធំធាត់ក្នុងបរិយាកាសដែលសុវត្ថិភាព។ ពេលនេះគ្រួសារពួករស់នៅដោយភាពរីករាយនិងកាន់តែមានភាពស្និទ្ធស្នាល។
បងប្រុសសួរនិងបងស្រី យ៉ិន បានប្តេជ្ញាថានឹងផ្តល់អនាគតដ៏ល្អប្រសើរ និងការអប់រំពេញលេញដល់កូនៗ ទោះបីជាចំណូលរបស់ពួកគាត់ត្រឹមតែ១៥០ដុល្លាក្នុងមួយខែក្តី។ ពួកគាត់នៅតែមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងបន្តដោយសារតែពួកគាត់មានជំរកថ្មីដ៏សមរម្យ។
រឿងរ៉ាវរបស់ពួកគាត់បង្ហាញថា ក្តីស្រឡាញ់គឺស្ថិតលើភាពធន់ និងការប្រឹងប្រែងរួមគ្នា។ ផ្ទះថ្មីនេះបានក្លាយជាគ្រឹះសម្រាប់ក្តីសុបិន និងជានិមិត្តរូបនៃសេចក្ដីស្រឡាញ់របស់ពួកគេ។

Share on:
ទាក់ទងមកយើង

ផ្សារភ្ជាប់ជាមួយព័ត៌មានថ្មីៗ សកម្មភាព និងរឿងរ៉ាវថ្មីៗរបស់យើងពី

តំណសំខាន់ៗ
ធនធានផ្សេងៗ
សូមស្វាគមន៍ចំពោះមតិកែលម្អ
រក្សាសិទ្ធិដោយ © ២០២៥, អង្គការលំនៅឋានកម្ពុជា។