អ្នកដឹកនាំលំនៅឋានវ័យក្មេង គឺជាចលនាដែលជំរុញដោយយុវជននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីប្រយុទ្ធប្រឆាំងនឹងលំនៅដ្ឋានក្រីក្រ និងជួយដល់គ្រួសារដែលត្រូវការផ្ទះប្រកបដោយសុវត្ថិភាព និងសមរម្យ។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ 2012 HYLB បានរួបរួមយុវជន តារាល្បី និងអ្នកស្ម័គ្រចិត្តសាជីវកម្ម ដើម្បីស្ម័គ្រចិត្ត រៃអង្គាសប្រាក់ និងតស៊ូមតិសម្រាប់លំនៅដ្ឋានតម្លៃសមរម្យ ដែលជាផ្លូវចេញពីភាពក្រីក្រ។
HYLB is Habitat for Humanity’s largest youth movement, empowering young people to:
The campaign mobilizes youth to take action both on-site and online, creating a tangible impact on poverty housing in the Asia-Pacific region.
ដោះស្រាយតម្រូវការសំខាន់៖ មនុស្សជាង 500 លាននាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករស់នៅក្នុងតំបន់អនាធិបតេយ្យឬមិនតំបន់រៀបរយ ហើយ 1.6 ពាន់លាននាក់នៅទូទាំងពិភពលោកខ្វះទីជម្រកគ្រប់គ្រាន់។
ផ្តល់អំណាចដល់យុវជន៖ អ្នកដឹកនាំលំនៅឋានវ័យក្មេង ផ្តល់នូវវេទិកាមួយសម្រាប់អ្នកដឹកនាំវ័យក្មេងដើម្បីធ្វើសកម្មភាព និងបំផុសការផ្លាស់ប្តូរ។
ធ្វើឱ្យមានភាពខុសគ្នា៖ ការខិតខំប្រឹងប្រែងរបស់អ្នកជួយគ្រួសារឱ្យសម្រេចបាននូវនិរន្តរភាពដោយខ្លួនឯង តាមរយៈលំនៅដ្ឋានដែលមានសុវត្ថិភាព និងតម្លៃសមរម្យ។
ក្លាយជាផ្នែកមួយនៃយើង៖ ស្ម័គ្រចិត្ដលើការដ្ឋានសាងសង់ ឬចូលរួមក្នុងសកម្មភាពក្នុងតំបន់។
ចាប់ផ្តើមជាមួយយើង៖ រៃអង្គាសប្រាក់តាមរយៈ Give2Habitat.org ឬរៀបចំព្រឹត្តិការណ៍។
ចែករំលែកសារ៖ ផ្សព្វផ្សាយការយល់ដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ #HabitatYLB ។
2014: អ្នកគាំទ្រ 800,000 នៅទូទាំងប្រទេសចំនួន 11 បានរៃអង្គាសប្រាក់បានចំនួន 400,000 ដុល្លារ ដោយបម្រើដល់ 1,700 គ្រួសារ។
2015: អ្នកចូលរួមជាង 668,000 នាក់មកពី 16 ប្រទេសរៃអង្គាសប្រាក់បាន 560,000 ដុល្លារ ជួយដល់ 13,000 គ្រួសារ។
យុទ្ធនាការ (Habitat Young Leader Build) ឆ្នាំ 2023
បើកដំណើរការ៖ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2023 (ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ)។
កំពូល៖ ថ្ងៃទី 2 ខែមេសា ឆ្នាំ 2024 ជាមួយនឹងការសាងសង់ និងសកម្មភាពដំណាលគ្នានៅទូទាំងតំបន់។
ដើមឡើយត្រូវបានគេហៅថា យុវជនសាងសង់លំនៅឋាន Habitat Youth BUILD យុទ្ធនាការនេះត្រូវបានប្តូរឈ្មោះទៅជា អ្នកដឹកនាំលំនៅឋានវ័យក្មែង Habitat Young Leaders Build ដើម្បីឆ្លុះបញ្ចាំងពីការកើនឡើងនៃតួនាទីរបស់យុវជនក្នុងនាមជាអ្នកដឹកនាំនាពេលបច្ចុប្បន្ន និងអនាគត់ មិនមែនត្រឹមតែថ្ងៃស្អែកនោះទេ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីបញ្ចប់លំនៅដ្ឋានក្រីក្រ។ ចូលរួមលេង ដឹកនាំ ចែករំលែក។ រួមគ្នា យើងអាចបង្កើតពិភពលោកមួយដែលមនុស្សគ្រប់គ្នាមានកន្លែងរស់នៅសមរម្យ។
ផ្សារភ្ជាប់ជាមួយព័ត៌មានថ្មីៗ សកម្មភាព និងរឿងរ៉ាវថ្មីៗរបស់យើងពី